Tuesday, April 27, 2010
រឿងបុរសកុហកបួននាក់
Monday, April 26, 2010
រឿងស្រីក្ងោកមាស
ប្រជុំរឿងព្រេងខ្មែរភាគទី១ ទំព័រទី ១២៤- ១២៥
ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា << កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងម៉េម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី >> តែមិនដូច្នោះ បុរសនោះ បានយកស្រីទាំង៤នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណី បាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ បានយកប្រពន្ធទាំង៤និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក្ស និយាយថា << នេះគឺជាសាច់ក្ងោកមាសស្ដេច ដែលអញបានលួចកាប់យកមកស៊ី >> ។
ក្រោយពីនោះ ដល់បាត់ក្ងោក ស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះ ។ នាងស្រីប្ដីលែង និងនាងស្រីសៅកែ និយាយទៅនាងក្រមុំ និងនាងប្ដីស្លាប់ថា << ឲ្យប្រាប់ទៅពួកអ្នកប៉ាវគងទៅ ! ថាប្ដីយើងបានលួចកាប់ក្ងោករបស់ស្ដេច យកសាច់ស៊ីកុំទៅជួយបិទបាំងថ្វី ឲ្យវាងាប់ទៅចុះ ព្រោះវាធ្វើបាបវាយជេ យើងខ្លាំងណាស់ >> ។ ស្រីក្រមុំនិងស្រីប្ដីស្លាប់អង្វរទៅវិញថា << កុំធ្វើបាបប្ដីរបស់ខ្លួនដូច្នោះមិនល្អទេ >> ។ ស្រីសៅកែ និងស្រីប្ដីលែងថា << ទោះបីនាងមិនចូលគំនិតនឹងយើង ក៏គង់តែយើងប្ដឹងអ្នកប៉ាវគងដែរ >> ថាហើយ ស្រីទាំងពីរនាក់នោះ ប្ដឹងអ្នកប៉ាវគងតាមដំណើរថា << ប្ដីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ី >> គ្រាន់តែឮដូច្នោះភ្លាម ពួកអ្នកប៉ាវគង ក៏ចាប់យកបុរសនោះ ទៅថ្វាយស្ដេចទូលតាមដំណើរ ។ ស្ដេចឲ្យនាំបុរសនោះទៅពិឃាត , លុះទៅដល់មាត់ទ្វារវាំង អ្នកចាំទ្វារ ពុំព្រមបើកទ្វារ សួរថា << អ្នកនាំមនុស្សទោសនេះមក តើបានជំនុំជម្រះហើយឬនៅ?>> ហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថា :
កាលនោះមានសេដ្ឋីម្នាក់ ចិញ្ចឹមឆ្កែ៥០០, វេលាយប់មួយ មានចោរជីកឧម្មង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះ ហើយចូលទៅក្នុងឧម្មង្គវិញទាំងអស់ ។ ឆ្កែរបស់សេដ្ឋីដឹង បាននាំគ្នាវាទៅខាំចោរក្នុងឧម្មង្គនោះ ស្លាប់ទាំងអស់ , លុះព្រឹកឡើងមហាសេដ្ឋី ឃើញបាត់ទ្រព្យសម្បត្តិដូច្នោះ នឹកខឹងនឹងឆ្កែថា << មិនចេះចាំរបស់ ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅ , លុះធំអសោច៍ខ្មោចចោរឡើងទៅមើលឃើញចោរស្លាប់ដូច្នោះ ក៏នឹកស្ដាយក្រោយ ។
កំពុងតែនិយាយ ឃើញបម្រើស្ដេច ដែលទ្រង់ព្រះរាជបញ្ជា ឲ្យទៅយកបុរសនោះមកជំនុំជម្រះវិញ ។ លុះស្ដេចសួរបុរសនោះ ពីរឿងសម្លាប់ក្ងោកមាស, បុរសក្រាបទូលថាក្ងោកនោះ ទូលព្រះបង្គំ មិនបានសម្លាប់ទេ គឺបានទុកនៅកន្លែងមួយដោយល្អ , ឯសត្វដែលទូលព្រះបង្គំជាខ្ញុំសម្លាប់ ទទួលព្រះរាជទាននោះ គឺមាន់គកទេ >> ។ ស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញ ហើយទ្រង់លើកលែងទោសបុរសនោះ ។ ឯស្រីទាំងពីរនាក់ដែលប្ដឹងពីបុរសជាប្ដី ជាសម្លាញ់ក្ងោកនោះ ត្រូវបុរសជាប្ដីនោះ លែងចោលទៅ។
ចង់ដឹងផលពិត ត្រូវពិនិត្យរកហេតុ
Sunday, April 25, 2010
រឿងពាក្យសុភាសិតតម្លៃ៣០តម្លឹង
ប្រជុំរឿងព្រេងខ្មែរភាគទី១ ទំព័រទី១៥ - ២២
កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា << អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី ? >> ។ បុរសនោះឆ្លើយថា << ឱ ! តាអើយ ! ខ្ញុំមកនេះ ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង ប្រដៅចៅផង >> ។ តាចាស់ឆ្លើយថា តាមានរបៀនបីបទ តម្លៃ៣០ តម្លឹង បើចៅឯងកាន់ជាប់ ចៅឯងមិនច្បុតទេ គង់បានដូចចិត្ត បើមានកិច្ច មានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះ ពូកែណាស់ >> ។ បុរសនោះថា << តាសូត្រឲ្យខ្ញុំស្ដាប់មើល ! បើខ្ញុំចូលចិត្ត ខ្ញុំយក >> តានោះសូត្រឲ្យស្ដាប់ថា << រពឹសដៃផ្ទៃឆ្អែត, ដេកយប់កុំនិយាយនឹងស្រី, ឃ្លានកុំអាលស៊ី >> ។ បុរសនោះស្ដាប់បាន ចូលចិត្ត ក៏ប្រគល់ប្រាក់៣០តម្លឹងឲ្យតានោះ ហើយទន្ទេញរបៀនទាំងបីបទនោះ ចាំស្ទាត់រត់មាត់ ។ ឯតាចាស់ប្រាប់ថា << បើចៅកាន់របៀនទាំងបីបទនេះបាន តាឲ្យទទេ មិនយកតម្លៃទេ >> ។ ហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញ ។ បុរសនោះក៏លាតាចាស់នោះ វិលមកស្រុកវិញ ។ មាត់បុរសនោះចេះតែទន្ទេញរបៀនបីបទនោះ ចប់តែតាមផ្លូវមក ពុំមានភ្លេច ។ លុះដើរឆ្ងាយបន្តិចមក ជួបនឹងសំពៅឈ្មួញមួយ , បុរសនោះ ក៏សុំសំពៅគេដោយសារមកស្រុក, ដង្ខៅសំពៅក៏ព្រមឲ្យដោយសារ ។ បុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណា ក៏ចេះតែទន្ទេញរបៀនបីបទនោះ ហើយចេះតែជួយលាង ជួយថែទាំ ជួយជួសជុលសំពៅដូចជារបស់ខ្លួន ។ នាយសំពៅនឹកក្នុងចិត្តថា << អ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមក គាត់ចេះតែធ្វើការដូចជារបស់គាត់ នឹកហើយ ក៏ស្រឡាញ់បុរសនោះ ឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមក ។ ឯបុរសនោះពុំខ្ជិលសោះ ចេះតែខំធ្វើការក្នុងសំពៅ ដូចជាកូនឈ្នួលឯទៀតៗ ។ នាយសំពៅនឹកតែក្នុងចិត្តថា << បើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅ >> ។ លុះបើកសំពៅមកដល់កណ្ដាលស្រុកមួយ បានឃើញវិហារមួយគេរៀបអណ្ដាប់ពោរពាស សុទ្ធតែចំណី ស្រា បាយ ទុកឲ្យយក្សវាមកស៊ី ។
អ្នកសំពៅ កាលដល់វិហារនោះ ក៏ចតសំពៅ ឡើងទៅលេងឃើញចំណីទាំងនោះ ពុំមានមនុស្ស ក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នា ខានតែបុរសម្នាក់នោះ មាត់គាត់ចេះតែទន្ទេញថា << រពឹសដៃផ្ទៃឆ្អែត ដេកយប់កុំនិយាយនឹងស្រី ឃ្លានកុំអាលស៊ី >> ដោយគិតថា << ចំណីអស់នេះមានហេតុអ្វីមួយហើយ បានជាគេរៀបទុកនៅទីនេះ, ឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខាន >> គិតដូច្នោះហើយពុំហ៊ានស៊ី ឡើងទៅពួនលើធ្នឹមវិហារ ដោយស្ងៀមស្ងាត់ចាំលបមើល ។
លុះដល់ថ្ងៃត្រង់ យក្សមកដល់ ហើយវាខឹងខ្លាំងណាស់ថា << នរណាហ៊ានមកស៊ីចំណីអស់នេះ >> ។ យក្សថាហើយ ក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះ ស្លាប់ទាំងអស់ទៅ ។ ឯដំបងក៏វិលមកខាងយក្សវិញ ហើយយក្សកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅ រួចក្រឡេកមើលក្រឡេមក្រឡឺម ។ បុរសឃើញយក្សភ័យណាស់ មាត់ចេះតែទន្ទេញរបៀនបីបទ ហើយគិតថា << បើអញស្រែក ក្រែងយក្សឮវាឃើញអញ ហើយវានឹងស៊ីអញទៀត >> គិតហើយក៏លោតចុះពីលើធ្នឹម ស្រែកវ៉ាសឡើង យក្សភ័យណាស់ រត់ចោលដំបងទៅបាត់ទៅ ។ បុរសនោះ បានដំបងវាយឯងហើយ ក៏ដើរត្រឡប់មកស្រុក ចោលសំពៅនៅកំពង់វិហារនោះឯង ។
លុះដើរមកដល់ផ្ទះ ក្នុងវេលាយប់ បុរសនោះ យកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើ ហើយឡើងទៅដេកលើផ្ទះ ។ ប្រពន្ធសួរ ប្រាប់ប្រពន្ធថា ចាំព្រឹកសឹមនិយាយប្រាប់ >> ។
ក្រោយពេលដែលប្ដីទៅ ប្រពន្ធនៅផ្ទះ វាមានសាហាយ, វេលាយប់ដែលប្ដីមកដល់ផ្ទះ សាហាយវាសួរថា ដំណើរដូចម្ដេច ក៏ចាំព្រឹកទើបនិយាយបាន ? ។ ប្រពន្ធចេះតែឱបអង្អែល ។ ទ្រាំពុំបានប្ដីក៏និយាយប្រាប់ថា : អញនិយាយនឹងឯងនេះខុសគ្រូហើយ ត្បិតគ្រូផ្ដាំថា << ដេកយប់កុំនិយាយនឹងស្រី >> ឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយ ។ ប្រពន្ធសួរថា << អ្នកទៅបានរបស់អ្វីមកខ្លះ >> ។ ប្ដីថា << បានតែរបៀនបីបទហើយត្រឡប់មកវិញ ដល់ពាក់កណ្ដាលផ្លូវ បានដំបងវាយឯងទៀត >> ។ ប្រពន្ធសួរថា<< ដំបងនោះទុកនៅឯណា ឥឡូវនេះ ? ខ្ញុំចង់ឃើញ >> ។ ប្ដីថា << អញទុកក្រោមជណ្ដើរ យកថ្មគ្រប >> ថាហើយក៏ដេកលក់ទៅ ។សាហាយ លបស្ដាប់ឮហើយ ក៏ទៅក្រោមជណ្ដើរ រើសយកដំបងនោះទៅបាត់ទៅ។
លុះព្រឹកព្រហាមស្រាងៗ ឡើងបុរសនោះ រឭកពីដេក ចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថា << អញប្រាប់មិនជឿ អញថា ខុសគ្រូហើយ ឯងចេះតែលួងអញ ទាល់តែអញប្រាប់ ឥឡូវនេះ មនុស្សឮ វាលួចយកដំបងបាត់ហើយ >> ។ ប្រពន្ធឮហើយដឹងថាសាហាយលួច ក៏មិនស្ដី ដណ្ដាំបាយឲ្យប្ដីស៊ីៗរួចហើយ បុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះ នាំទៅប្ដឹងមេស្រុក ឲ្យជំនុំជម្រះរកចោរឲ្យ ។ មេស្រុក ពុំដឹងបើជំនុំជម្រះដូចម្ដេច ពីព្រោះថ្មមិនចេះស្ដី គេជេរថា << អាកំព្រើល ! តាំងពីដូនតាមក នរណាដែលឃើញដំបងវាយឯង >> គេគម្រាមហើយគេដេញចេញទៅ ។ បុរសនោះចេះតែអូសថ្មទៅប្ដឹង តាំងតែពីមេស្រុក ដល់ទៅលោកយមរាជ អ្នករាជការគ្រប់ក្រសួង គេចេះតែដេញចេញ គេថា មនុស្សឆ្កួត គេមិនឲ្យចូល ។ បុរសនោះអូសថ្មទៅថ្វាយស្ដេចៗទ្រង់សួរសព្វគ្រប់ហើយ ទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថា << មែនបានគេថា, មានប្រឡាយបានទឹកវាហូរ, មានសម្រាមបានឆ្កែវាជុះ, អស់នាម៉ឺនកុំថាវាឆ្កួតសេចក្ដីនេះមែនហើយបានជាវាហ៊ានថា ស្ដេចមានបន្ទូលប្រាប់បុរសថា << ណ្ហើយ វិលទៅផ្ទះចុះ កាលណាអញប្រើឲ្យគេទៅហៅសឹមមក >> ។ បុរសនោះទទួលថា << ព្រះករុណាថ្លៃវិសេស >> ហើយក្រាបថ្វាយបង្គំលាទៅវិញ ។
ក្រោយពេលបុរសនោះទៅ ស្ដេចទ្រង់ព្រះរាជបញ្ជា ឲ្យប្រាប់បណ្ដារាស្រ្តថា ត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំបីថ្ងៃបីយប់ ឲ្យបណ្ដារាស្រ្តមើលតាមចិត្តពុំមានឃាត់ឃាំងឡើយ >> ហើយទ្រង់ឲ្យរៀបលេងល្ខោន ។ កាលនោះអស់រាស្រ្តសឹងតែចូលទៅមើលគ្រប់គ្នា ។ ស្ដេចទ្រង់យាងចូលទៅ ក្នុងព្រះរាជដំណាក់ ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេច អស់រាស្រ្តនិងនាម៉ឺន ពុំដែលមាន ទ្រង់ប្រើអាមាត្យម្នាក់ យកទៅឲ្យបុរសនោះ ហើយប្រាប់ថា << ស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯង និងប្រពន្ធអ្នកឯងលាប , ប៉ុន្តែឲ្យអ្នកឯងនៅផ្ទះ កុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយ>> ។ អាមាត្យអ្នកយកទៅឲ្យប្រាប់សព្វគ្រប់ហើយ វិលទៅក្រាបបង្គំទូលស្ដេចវិញ។ បុរសនោះបានប្រេង ក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថា << ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះរាជទានប្រេងនេះមក ព្រោះទ្រង់អាណិតស្រឡាញ់យើង ឲ្យយើងលាបទៅមើលល្ខោននឹងគេ , តែឥឡូវនេះអញឈឺក្បាល ឯងយកទៅលាប ហើយទៅមើលល្ខោននឹងគេចុះ ។ ឯប្រពន្ធឮប្ដីបើកឲ្យទៅ ហើយឲ្យទាំងប្រេងទៅលាបផងដូច្នោះអរពន់ពេក ដោយពុំបានដឹងកលជាគេចាប់ ក៏យកប្រេងទៅឲ្យសាហាយលាបផង ហើយបណ្ដើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នា លុះបន្តិចទៅស្ដេចទ្រង់ធុំក្រអូបប្រេងនោះ ទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ << ចូរអ្នកទៅហិតក្លិនអស់បណ្ដារាស្រ្ត ដែលមើលល្ខោនទាំងប៉ុន្មាន បើធុំក្លិនប្រេងក្រអូបយ៉ាងនោះ ប៉ុន្មាននាក់ ចូរអ្នកនាំយកមកឲ្យអញជាឆាប់ >>។
នាម៉ឺននោះ ក្រាបថ្វាយបង្គំហើយ ទៅហិតមនុស្សឯទៀត មិនធុំសោះ ធុំតែប្រុសម្នាក់ ស្រីម្នាក់ ដែលឈរទន្ទឹមគ្នា លាបប្រេងក្រអូបទាំងពីរនាក់នោះ ក៏នាំទាំងប្រុសទាំងស្រី យកទៅថ្វាយស្ដេចៗឲ្យលែងរាំទៅ ហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រី មកដល់ហើយទ្រង់សួរថា << នេះជាប្រពន្ធចៅឯងមែនឬ ? បុរសនោះក្រាបទូលថា <<មែន>>។ទ្រង់មានព្រះបន្ទូលសួរ ទៅប្រុសសាហាយនោះថា ឯងបានទៅលួចដំបងចៅនេះមែនឬ? ។ សាហាយនោះក្រាបបង្គំទូលថា << លួចមែន >> ។ ទ្រង់ឲ្យទៅយកដំបងនោះមក ឲ្យយកសាហាយទាំងប្រុសស្រីនោះ ទៅដាក់ច្រវាក់ធ្វើទោស ។ បុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោស ហើយក៏ប្រគល់ទាំងផ្ទះសម្បែង ទាំងប្រពន្ធឲ្យទៅសាហាយនោះ ទាំងអស់ដោយពុំមានខឹងអ្វីឡើយ ។ ប្រុសសាហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញ ។
ឯបុរសម្ចាស់ដំបង ថ្វាយដំបងទៅស្ដេច ហើយក្រាបលាទៅទៀតស្ដេចឃាត់ក៏ពុំព្រម ទ្រង់មានព្រះបន្ទូលថា << ដំបងវាយឯងនេះថ្លៃណាស់ ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាស - ប្រាក់ឲ្យបុរសនោះយកតាមចិត្ត ។ បុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អម្បាលនោះទៅ ឃើញកាំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំង ក៏យកកាំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវ ហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេច ដើរចេញទៅទៀត ។ ស្ដេចពុំមានព្រះបន្ទូលអ្វីទេ , តែអស់នាហ្មឺន គេត្មះតិះដៀលបុរសនោះ ថាជាមនុស្សឆោត ប្រាក់មាសមិនយកទៅយកឯកាំបិតច្រែះស៊ី ។
បុរសនោះ ក៏ដើរចេញអំពីនគរនោះ បានទៅដល់នគរមួយដទៃទៀត ។ ជួនជាថ្ងៃនោះ ស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថា << ព្រឹកស្អែក ទ្រង់នឹងទៅក្រសាលព្រៃ ឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះ ឲ្យឆ្លាក់ក្បាច់លាបលនឲ្យហើយ ឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះ បើធ្វើពុំទាន់ នឹងយកទោសដល់ជីវិត ។ រីឯមហាសេដ្ឋីនោះធ្វើពុំទាន់ ហើយពុំធ្វើរទេះ បែរជាធ្វើមឈូសទៅវិញ ។
ថ្ងៃនោះ ជួនជាបុរសនោះ ដើរទៅឃើញសេដ្ឋីនោះ កំពុងតែធ្វើបុណ្យក៏សួរថា << ចុះលោកមានការអ្វី បានជាធ្វើបុណ្យមានក្ដារមឈូសផងដូច្នោះ ? >> ។ គេប្រាប់ថា <<ស្ដេចឲ្យធ្វើរទេះមួយ លាបលនយ៉ាងល្អ ឲ្យទាន់ព្រឹកនេះ ស្ដេចក្រសាលព្រៃ បើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិត,ឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់ បានជាធ្វើមឈូសធ្វើបុណ្យវិញ>>។
បុរសនោះឆ្លើយថា << ក្រអីប៉ុណ្ណឹង ឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យៗ ទាន់ព្រឹកនេះ>> មហាសេដ្ឋីបានឮដូច្នោះអរណាស់ ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះ ។ បុរសនោះក៏ធ្វើតែនឹងកាំបិត១ដែលយកពីក្រោមបាតឃ្លាំងមកនោះ បានរួចស្រេចក្នុងយប់នោះ ហើយលាបលនយ៉ាងល្អ ព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចៗទ្រង់ទតឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃ ។ ឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយ ក៏នឹកក្នុងចិត្តថា << អ្នកនេះមានគុណធ្ងន់ណាស់ ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មាន មានតែកូនក្រមុំ១ ល្មមឲ្យមានប្ដី ដូច្នោះមានតែអញការឲ្យអ្នកនោះ << គិតហើយក៏ហៅមកការឲ្យទៅ ។ លុះការរួចហើយក្នុងយប់នោះ ពេលផ្សំដំណេក បុរសនោះ គិតល្បងចិត្តប្រពន្ធ ហើយធ្វើជាផឹកស្រាស្រវឹងដេកទៅ លុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់ ។ កូនសេដ្ឋីឃើញកំអួតប្ដីប្រឡាក់ខ្លួនដូច្នោះ ក៏ស្រែកឡើងក្នុងយប់នោះថា<< លោកឪពុករកប្ដីឲ្យខ្ញុំជាមនុស្សប្រមឹក ក្អួតប្រឡាក់ខ្ញុំអស់ហើយ ខ្ញុំទ្រាំមិនបានទេ>>។ មហាសេដ្ឋីឮកូនស្រែកដូច្នោះក៏ឃាត់ថា << កូនដេកទៅ កុំនិយាយ ត្បិតប្ដីកំពុងស្រវឹង ហើយគេមានគុណផង >> ឃាត់ដូចម្ដេច ក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថា <<បើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេ>>។
លុះព្រឹកឡើង បុរសនោះរលឹកពីដេក ក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញ ប្រាប់ថា << មិនព្រមយកទេ >> ហើយថា មិនបានពាល់ដៃជើងឡើយ ។ មហាសេដ្ឋីឃាត់សុំទោសឲ្យកូនយ៉ាងណា ក៏បុរសនោះពុំព្រមនៅ ពុំព្រមយក ហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀត ។ លុះស្ដេចយាងមកពីព្រៃ ទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ ទ្រង់ឲ្យអស់នាហ្មឺនចាត់សំបុត្ររកគ្រប់ខេត្ត ក៏ពុំឃើញហើយទ្រង់ស្ងៀមទៅ។
បុរសនោះ លាសេដ្ឋីដើរទៅឆ្ងាយ ក៏បានទៅដល់នគរមួយដទៃទៀត ។ ស្ដេចនគរនោះ ទ្រង់ឲ្យនាហ្មឺនម្នាក់ៗទៅដេកវេន ចាំយាមនៅចុងព្រះរាជរោងរាល់យប់ ។ ស្ដេចទ្រង់ចេញកាប់តែរាល់យប់ ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើន។
នៅថ្ងៃដែលបុរសនោះ ទៅដល់ជួនត្រូវលើវេនចៅហ៊្វា ទៅដេកថ្វាយស្ដេចកាប់ ចៅហ៊្វានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះ ។ បុរសនោះទៅដល់សួរគេថា << លោកមានការអ្វីបានជាធ្វើបុណ្យទាន ហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះ>>។ គេប្រាប់ថាលោក លោកត្រូវទៅដេកវេន ថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះ បានជាលោកធ្វើបុណ្យមុនស្លាប់ >> ។ បុរសនោះថា<< ឲ្យតែបាយខ្ញុំស៊ីចុះ ខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួស>>។គេឮដូច្នោះ ក៏ទៅជម្រាបចៅហ៊្វាឲ្យហៅបុរសនោះទៅ ហើយឲ្យរៀបបាយទឹកឲ្យស៊ី ។ រួចហើយសួរថា << បើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំ ខ្ញុំនឹងធ្វើបុណ្យឲ្យអ្នក>>។ បុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់ យកមកពាក់ រួចហើយ ក៏លីកាំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់ ។ លុះទៅដល់ចុងព្រះរាជរោង បុរសនោះពុំដេកឡើយចាំមើលស្ដេច, ពេលយប់ជ្រៅស្ងាត់ ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័ន យាងចូលមកនិងកាប់បុរសនោះ ឃើញស្ដេចយាងចូលមកជិត ក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់ ហើយក៏ចាក់នឹងកាំបិតបន្ទោះបង្ខុសពីរបីដង ។ ហើយសួរថា << នរណាចូលមកទាំងយប់នោះ ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ>>ថាហើយ ក៏ចាក់បង្ខុសទៀត ។ ស្ដេចទ្រង់មានព្រះបន្ទូលថា << ទេអញទេ>>។ <<នរណាអញទេៗ!។<<អញជាស្ដេច>> ។ << ស្ដេចអីមកពេលនេះ, អញមិនដឹងទេ ! ត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះ>>។
សួរដេញដោលដូច្នោះហើយ បុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោស ។ ស្ដេចត្រាស់សួរថា<<ចៅនៅឯណា!។ បុរសនោះថា << ខ្ញុំនៅផ្ទះចៅហ៊្វា >> ។ ស្ដេចទ្រង់ជ្រាប ទ្រង់ញញឹមហើយទ្រង់ចូលទៅវិញ។
លុះព្រឹកឡើង បុរសនោះ លីកាំបិតចេញពីក្នុងវាំងមកផ្ទះចៅហ៊្វា ។ អ្នកផងឃើញហើយឆ្ងល់ថា<<បុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញ >> ។ ចៅហ៊្វាសួរ បុរសនោះក៏ជម្រាបតាមដំណើរ សព្វគ្រប់ហើយជម្រាបថែមថា<<ស្ដេចសព្វថ្ងៃនេះមិនមែនជាកាចទេ ត្បិតទ្រង់ពិសោធរកមនុស្សប្រាជ្ញចេះដឹងក្នុងនគរ ដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាម តែអ្នកដែលទៅយាមចេះតែដេកលក់ ទើបស្ដេចទ្រង់កាប់ ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយ យើងដេកលក់នោះ តើនឹងជាយ៉ាងណាទៅ?>> ។ បុរសនោះនិយាយរឿងប្រាប់សព្វគ្រប់ ទើបភ្ញាក់ខ្លួនគ្រប់គ្នា។
ចៅហ៊្វានោះ មានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះ ដោយគិតថា បុរសនេះមានគុណធ្ងន់ណាស់។
លុះព្រឹកឡើង ស្ដេចទ្រង់ឲ្យហៅបុរសនោះមក ទ្រង់ឲ្យធ្វើជានាហ្មឺនធំរក្សាព្រះនគរ បន្ទាប់ពីព្រះអង្គ។
វេលាស្ដេចទ្រង់ព្រះជរាទៅ ទ្រង់ពុំមានព្រះរាជបុត្រនឹងសោយរាជ្យស្នង មានតែព្រះរាជធីតាមួយអង្គ ក៏ទ្រង់ព្រះរាជទានព្រះរាជធីតា និងរាជសម្បត្តិឲ្យបុរសនោះសោយរាជ្យជាស្ដេចតទៅ។
ពាក្យពិត មិនចេះស្លាប់
រឿងពស់កេងកង
ប្រជុំរឿងព្រេងខ្មែរភាគទី១ ទំព័រទី៧-១០
កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។
មាននិទានថា : កាលដើមឡើយ មានមនុស្ស២នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។ ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅផង លីដឹងចូលព្រៃបានឃើញឧសមួយធំ ។ នាងនីយកដឹងពុះឧស លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។ នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ ។ ឯពស់កេងកងឆ្លើយឡើងថា << អើ ! បើនាងឯងដោយអញ ធ្វើប្រពន្ធអញទើបអញឲ្យដឹង បើនាងឯងមិនដោយអញ មិនធ្វើជាប្រពន្ធអញទេនោះ អញមិនឲ្យដឹងទេ >> ។ នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូច ក៏ទទួលព្រមថា អើ ! លែងតែអ្នកឲ្យដឹងមកខ្ញុំចុះ ចាំល្ងាច សឹមខ្ញុំឲ្យមេអេតមកហៅ >> ។ ពស់កេងកងឮនាងនីថាដូច្នោះក៏ឲ្យដឹងមក ។ នាងនីផ្ដាំថា << ដល់ល្ងាច សឹមឲ្យមេអេតមកហៅ >> ហើយនាងនីក៏ទូលឧសទៅផ្ទះជាមួយនឹងនាងអេត ។ លុះដល់ព្រលប់នាងនី ក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកង ។ នាងអេតទៅដល់ឈរនៅមាត់រន្ធពស់ ហៅថា << ពស់កេងកងអើយ នាងនីឲ្យហៅ ! >> ។ ឯពស់កេងកងឮហើយលូនចេញមក ។ នាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ងើបអស់ទាំងខ្លួន ប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ ។ ពស់នោះធំណាស់ លូនទៅលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី ។ នាងនីនិយាយនឹងពស់កេងកងថា << ខ្ញុំមានប្ដី ឥឡូវនេះគាត់ទៅជួញអង្កាំពីរ - បីឆ្នាំមកម្ដងៗ >> ។ ពស់កេងកងសួរថា << ប្ដីនាងឯងទៅប៉ុន្មានថ្ងៃ ប៉ុន្មានខែ ទៀតនឹងមកដល់ ? នាងនីឆ្លើយថា<<មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថ្ងៃទៀត នឹងមកដល់ទេ>> ពស់កេងកងនិងនាងនី ក៏ដេកលក់ជាមួយគ្នាទៅ ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ ។ នាងនីផ្ដាំថា << បើប្ដីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក, បើប្ដីខ្ញុំមិនទាន់មកនោះ ខ្ញុំប្រើមេអេតឲ្យទៅហៅអ្នក សឹមអ្នកមក >>។ពស់កេងកងក៏ទៅឯរូងខ្លួនវិញទៅ ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង ។ នាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើ ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ត្បិតពោះនោះធំណាស់ ហើយវែងផង ។ មួយទៀត ខឹងក្នុងចិត្ត ត្បិតម្ដាយសាហាយនឹងពស់ ។ នាងអេតទៅដល់មាត់រូងហើយហៅថា << ពស់កេងកងអើយ នាងនីឲ្យហៅ >> ពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថា << អេតអេតអើយ ! ថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់ >> នាងអេតឆ្លើយថា << ឪពុកអញទៅជួញអង្កាំ ពីរ - បីឆ្នាំមិនទាន់មកដល់ >> ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះ ក៏លូនចេញអំពីរន្ធមក ហើយចេះតែទៅមកៗតែសព្វថ្ងៃ ។ នាងនីសាហាយនឹងពស់កេងកងទាល់តែផើម ។ លុះយូរបន្តិចទៅប្ដីនាងនីមកពីជួញអង្កាំវិញ ឃើញនាងនីពោះធំនឹកសង្ស័យ ក៏សួរនាងអេតជាកូន។នាងអេតប្រាប់ឪពុកថា << ម៉ែគាត់សាហាយនឹងពស់កេងកង តែវេលាព្រលប់កាលណាឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ >>។ ឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថា <<ដល់ល្ងាចហងឯងទៅហៅពស់នោះទៀត អញចាំកាប់វានៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្ដាយហងឯងដឹង >> ។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា << ពស់កេងកងៗ ! នាងនីឲ្យហៅ >> ។ ពស់កេងកងឮហើយឆ្លើយថា << អេតអេតអើយ! ថាអញមិនទៅ ឪពុកអេតនៅកាត់កអញដាច់ >> ។ នាងអេតឆ្លើយថា << ឪពុកអញទៅជួញអង្កាំពីរ - បីឆ្នាំមិនទាន់មកដល់ >> ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថា ឪពុកនាងមិនទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វថ្ងៃ ។ ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ ។ ពស់កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់កដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្ដាលខ្លួនយកទៅពន្លះពន្លាត់ស្បែកចោល ហើយផ្ដាំនាងអេតថា << កុំឲ្យម្ដាយហងឯងដឹង តែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ី >> ។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ ។ ឯនាងនីពុំបានដឹងជាប្ដីកាប់ពស់សាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្ដាយស៊ី ។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា << បានសាច់អ្វីស្លមីអេត ! >> ។ នាងអេតប្រាប់ថា << សាច់ជ្រូក >> ។ នាងនីគិតស្មានថាសាច់ជ្រូកមែន ក៏ឲ្យមីអេតដួសសម្លយកមកស៊ីបាយ ។ កាលនាងអេតដួសសម្លមកឲ្យនាងនីជាម្ដាយស៊ីនោះ មានក្អែកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា << កឡូវៗក្លេមក្លមលេបសាច់ប្ដីឯង >> ។ នាងនីកំពុងស៊ីបាយឮក្អែកបូលដូច្នោះ ក៏មើលទៅលើមែកពុទ្រាឃើញក្បាលពស់កេងកងលើមែកឈើ ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក តែនាងពុំហ៊ានយំព្រោះខ្លាចប្ដីដែលអង្គុយស៊ីបាយជាមួយគ្នា ។ ប្ដីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា << ហេតុដូម្ដេចបានជាស្រក់ទឹកភ្នែក ? >> ។ នាងនីឆ្លើយថា << ស៊ីបាយក្ដៅ សម្លក្ដៅរឭកកូនចៅ រលោងទឹកភ្នែក >> ។ ឯក្អែកនោះចេះតែបូលថា << កឡូវៗ ក្លេមក្លមលេបសាច់ប្ដីឯង ក្បាលដាក់លើដើមពុទ្រា កន្ទុយដាក់លើស្កាក >> ។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងលើនោះ ។ ឯប្ដីនាងនីដឹងថាប្រពន្ធសាហាយនឹងពស់កេងកងពិតប្រាកដហើយ ក៏នឹកភ្នកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួន ។ ដល់នាងនីផើមចាស់ផ្ទៃ ជិតនឹងសម្រាលប្ដីបបួលទៅកក់សក់នៅមាត់បឹង លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា << ទៅទៀតឲ្យឆ្ងាយពីស្រុកគេ យើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដង >> ។ នាងនីមិនដឹងខ្លួនឯងថាប្ដីសម្លាប់ ស្មានថាប្ដីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ ។ លុះឃើញកំពង់មួយរាបស្អាត វាលល្អ ប្ដីប្រាប់ប្រពន្ធថា << កំពង់នេះរាបសប្បាយ យើងឈប់កក់សក់នៅនោះចុះ >> ឯនាងនីមិនដឹងខ្លួនជាប្ដីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំង ។ ប្ដីនោះក៏ហូតដាវកាប់នាងនីពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅ ។ ពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកអំពីពោះនាងនីមក ។ ប្ដីនាងនីក៏កាប់កូនពស់នឹងដាវ ខ្លះកាប់មិនទាន់ ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះចូលទៅក្នុងព្រៃ ។ ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាង មកដល់ឥឡូវនេះ ។
ឃ្លាតឆ្ងាយ ណាយចិត្ត
Tuesday, April 6, 2010
រឿង ស្រីកណ្តុរល្អោច គឺកណ្តុរបំផ្លាញ
ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១០៩
កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះ តែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្តេចកណ្តុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្តីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា " សុំឲ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឲ្យរង្វាន់ជាមាស ក្នុងមួយថ្ងៃមួយដុំ " ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឲ្យ ។ ស្តេចកណ្តុរស បានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃ ។ បុរស បានមាសហើយ យកទៅប្រគន់ឲ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា " អ្នក បានមាសពីណា? " ។ ប្តីថា "នាងកុំចង់ដឹងអី ចេះតែទុកទៅ" ។ ប្រពន្ធថា " បើអ្នកមិនប្រាប់ខ្ញុំ ខ្ញុំនឹងទៅប្តឹងអ្នករាជការចៅទៃ ឬទៅទូលស្តេចថា អ្នកលួចព្រះរាជទ្រព្យ " ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ ហើយបានថ្លែងប្រាប់ទៅប្រពន្ធ តាមដំណើរដែលបានមាសពីស្តេចកណ្តុរស នោះ ។ នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្តីវិញថា " អ្នកនេះ ហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះឲ្យ រលំហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះ នឹងបានច្រើន ព្រោះស្តេចកណ្តុរស វាយកមាសតែពីក្នុងដើមជ្រៃនោះ " ។ បុរសបានឮសំដីប្រពន្ធហើយ ក៏ជឿ លុះព្រឹកឡើង ទៅកាប់រលំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើល ពុំឃើញមានមាសអ្វីបន្តិចសោះ ។ ស្តេចកណ្តុរសក៏រត់ចោលដើមជ្រៃនោះទៅ ។ វេលាយប់ស្តេចកណ្តុរស នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ ៕
ចង់ស៊ីកុំតាមឃ្លាន
រឿង បុរសចាក់ស្មុក្រ
ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១១០-១១១
កាលពីដើមម្នាក់ចេះចាក់ស្មុគ្រ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគ្រលើចុងត្នោត ហើយគិតតែម្នាក់ឯងថា " បើងញចាក់ស្មុគ្របាន១ លក់បាន ១០ សេន, បើចាក់ស្មុគ្របាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា " ។ បុរសនោះមិនគ្រាន់តែគិតគ្នុងចិត្ត ក៏ងារដៃលើកទាំងចើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តាន់គ៏នៅតែកតោកៗ ដូចជាគេព្យួរ ។ គ្រានោះ មនាទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ ។ បុរសនោះស្រែកថា " បើង្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត " ។ ទ្រមាក់ដំរីឮហើយ មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ ។ ទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។ គ្រានោះមានមនុស្សទំពែក ៤ នាក់ ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រស្រែកថា " បើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះ ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត ។ ទំពែកទាំង ៤ នាក់នោះឮហើយ ត្រេកអរណាស់ គិតថា បានដូចសេចក្តីប្រាថ្នា ក៏ស្រែកថា " យើងទាំង ៤ នាក់នឹងជួយអ្នកឲ្យរួច " ។ ទំពែកទាំង ៤ ឈក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគ្រ និងទ្រមាក់ដំរីថា " ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ! " ។ បុរសចាក់ស្មុគ្រនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំងបីរនាក់ មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះ ដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤ ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។ ឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា " បើនិយាយគិតដូចម្តេចឲ្យបានសុខ យើងទាំងពីរនាក់ នឹងនៅបម្រើយាយ ទាល់អស់ជីវិត " ។ យាយចាស់ មានចិត្តត្រេកអរ ដោយប្តីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា " បើដូច្នោះ អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះ ចងរុំឲ្យស្រេច " រួចយាយចាស់ឲ្យយកខ្មោច ១ ចេញពីផ្ទះមក គាត់ស្រែកយំ ។ អ្នកស្រុកសួរ, គាត់ប្រាប់ថា " ប្តីគាត់ស្លាប់" អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា "សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អ ត្បិតប្តីខ្ញុំគាត់ ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់ " ។ លុះគេយកខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា " ប្តីគាត់ទៅផ្ទះទៀតហើយ " ។ អ្នកស្រុក ក៏ទៅយកមកដុតទៀត ។ លុះដុតទៅគម្រប់ ៤ លើក ទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចម្ការ មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុះទាំងរស់ឲ្យស្លាប់ទៅ ។
រឿង អ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល
ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១១២-១១៥
កាលពីព្រេងនាយ មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ ចួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច បបួលគ្នាដេកក្នុងព្រៃ ។ អ្នកទាំងពីរនាក់ ចង់ដេកកណ្តាលតែរៀងខ្លួន ប៉ុន្តែមិនដឹងគិតធ្វើដូចម្តេចនឹងបានដេកកណ្តាល ។ បុរសទាំងពីរនាក់គិតគ្នាថា " បើដូច្នោះ យើងដេកយកជើងទល់គ្នា " ហើយបុរសទាំងនោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។ ក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពិតជិត មើលមិនដឹងជាសត្វអ្វីវែងដូច្នោះ ឆ្ងល់ណាស់ត្បិតមិនដែលឃើញ ក៏បបួលអស់សត្វឯទៀតជាច្រើន មានទាំងដំរី ក្របី គោ រមាស រមាំង ក្តាន់ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់សត្វទាំងអស់មកមើល គ្មានសត្វណាមួយស្គាល់សោះ ។ ក្រោយមកទៀត សត្វទាំងអស់នោះគិតគ្នាថា " ឥឡូវនេះ នឹងមានអ្នកឯណាស្គាល់សត្វនេះ? ពួកយើងបបួលគ្នាមកមើលសត្វនេះ ច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល? " ។ អស់សត្វទាំងនោះ គិតគ្នាទៅ ឃើញនៅសល់តែទន្សាយពុំបានមក, មួយទៀត ឮល្បីថា " ទន្សាយនោះ ជាអ្នកមានប្រាជ្ញា ចេះនិយាយក្បួនច្បាប់ទម្លាប់ ចេះកលមាយា ចាំទំនឹមទំនៀមច្រើនបើដូច្នេះ យើងប្រើបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទើបបាន ត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ៗ កាន់ខ្លួនណាស់ " ។ សត្វទាំងនោះ គិតគ្នាហើយ ឲ្យដំរីទៅអញ្ជើញទន្សាយ ។ ដំរីក៏ទៅ ឃើញទន្សាយអង្គុយនៅលើក្បាលដំបូក ។ ទន្សាយឃើញដំរីដើរយេកយោកមកពីនាយ ក៏សួរថា " បងដំរី! មានហេតុអ្វី បានជារលះរលាំងមក? " ។ ដំរីឆ្លើយថា " បងទន្សាយ! ត្បិតមានសត្វអ្វីមួយចំឡែកណាស់ គ្មាននរណាស្គាល់សោះ បានជាអស់សត្វក្នុងព្រៃនេះ ឲ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើល ក្រែងបងទន្សាយឯងស្គាល់សត្វនោះ" ។ ឯទន្សាយឮដូច្នោះ ហើយសួរថា " សត្វនោះដូចម្តេច តូចឬធំ វែងឬខ្លី ? ។ ដំរីថា " សត្វនោះ ធំចុង ធំគល់ តូចកណ្តាល ហើយវែងប្រមាណប្រាំហត្ថ " ។ ទន្សាយឮដូច្នោះឆ្លើយឡើងថា " ឱបើដូច្នោះ បងដំរីកុំព្រួយចិត្ត ចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះ ប៉ុន្តែបងដំរីឯង ឲ្យខ្ញុំជិះលើក្បាលបងឯងទៅ " ។ ដំរីឮដូច្នោះហើយ ដើរចូលតៅឱនក្បាលឲ្យទន្សាយជិះលើក្បាល ទន្សាយធ្វើជាក្អេងក្អាង លុះទៅដល់ហើយ ចុះពីក្បាលដំរី យកស្លឹកឈើដែលមានស្នាមដង្កូវវារដូវជាអក្សរ កាន់លើកឡើងធ្វើជាសំបុត្រថា " អស់បងប្អូនស្តាប់ខ្ញុំ ត្បិតខ្ញុំជាបម្រើព្រះឥន្រ្ទៗ លោកប្រើឲ្យនាំសំបុត្រមក " ហើយទន្សាយឡើងលើដំបូកធ្វើជាអានសំបុត្រថា " សត្វនេះ ព្រះឥន្រ្ទលោកប្រើមក ឈ្មោះសត្វយោគីយោគា យកទាំងអស់គ្នា យកទាំងអញ យកទាំងឯង " ។ អស់សត្វឮទន្សាយមើលសំបុត្រថា " ព្រះឥន្រ្ទឲ្យមកយកទាំងអស់គ្នា " ក៏ស្ទុះបោលជាន់គ្នាស្លាប់ បាក់ដៃបាក់ជើងពាសពេញ ស្រែកលាន់ទាំងព្រៃ ។ មនុស្ស២នាក់នោះ ដឹងថាសត្វទាំងនោះ ផ្អើលភ្ញាក់រត់ជាន់គ្នាស្លាប់ដូច្នោះ ក្រោកឡើងលើកដៃសំពះទន្សាយថា " បងទន្សាយ មានគុណនឹងយើងខ្លាំងណាស់ បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើឧបាយកលឲ្យយើងទេ នោះសមខ្លាវានឹងខាំយើងស៊ីជាចំណីវាទៅហើយ, បងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបាន" ។
ឯមនុស្សទាំងពីរនាក់ មើលទៅឃើញអស់សត្វជាន់គ្នាស្លាប់ពេញព្រៃដូច្នោះ បបួលគ្នាអារយកសាច់រែកទាំងពីរនាក់ ដើរទៅបន្តិច ឃើញខ្លាសំគមមួយដំរីជាន់បាក់ជើង ដើរបានតិចៗ ក៏បបួលគ្នាយកខ្សែចងដឹងយកទៅ លុះដើរទៅបន្តិចជួបនឹងអ្នកបររទេះគោ ។ ឯអ្នកបររទេះគោនោះ ឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឍប់រទេះសួរថា " អ្នកធ្វើដូចម្តេច ក៏បានសាច់ច្រើនម្ល៉េះ? ។ អ្នកនោះបញ្ឆោតថា " ឆ្កែកំបាក់ជើងខ្ញុំនេះឯង វាដេញខាំ ត្បិតឆ្កែនេះ ជាឆ្កែប្រដេញ វាតែងតែដេញសត្វមក មិនដែលស្ងួតឆ្នាំងដល់មួយពេលទេ ក្រែងតែគ្មានសត្វ បើព្រៃឯណាមានសត្វហើយ មិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេ ឲ្យតែវាឃើញស្នាមជើងនោះ សង្ឃឹមថាបានឲ្យលាងឆ្នាំងចាំឲ្យហើយទៅ មុខជានឹងបានមិនដែលខានទេ " ។ ឯអ្នកបររទេះគោ ឮអ្នកនោះនិយាយអួតប្រាប់ដូច្នោះ ហេតុតែជាមនុស្សល្ងង់មិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសំគមនោះ គិតថា ជាឆ្កែមែនទែន ហើយនិយាយអង្វរលួងលោមថា " បើដូច្នោះ អ្នកអាណិតខ្ញុំៗ សុំទិញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់ " ។ អ្នករែកសាច់ឆ្លើយថា " បើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅ ផ្ទះខ្ញុំសមនឹងស្ងួតឆ្នាំងហើយ រកអ្វីស៊ីគ្នានទេ ប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្តង បើមិននិយាយគ្នាក៏មិនបាន, ឆ្កែខ្ញុំនេះ ខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេ បើអ្នកចង់ទិញ តើអ្នកឲ្យថ្លៃប៉ុន្មាន ? " ។អ្នកបររទេះគោឆ្លើយថា " ខ្ញុំមានតែគោមួយនឹមនេះឯង ហើយគោនេះ ខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្នាទេ ត្បិតបរមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បាន ក្នុងមួយថ្ងៃឲ្យទឹកផឹកតែម្តង ទាំងល្បឿនទៀតក្នុងស្រុកអាយនេះ គ្មានគោណាលឿនស្មើទេ, តែឥឡូវនេះ ចិត្តខ្ញុំចង់បានឆ្កែអ្នកឯង យកទៅដេញសត្វឯស្រុកខ្ញុំៗ សុំដូរថ្នូរគោមួយនឹម ព្រមទាំងកណ្តឹង ចង្រ្កង់ ត្រដោក ខ្សែទាម ខ្សែចន្ទោលគ្រប់ប្រដាប់ ស្រាប់តែឡើងជិះបរតែម្តង, ខ្ញុំសុំតែខ្លួននិងប្រពន្ធចុះចេញ" ។ អ្នករែកសាច់ឮអ្នកបររទេះថា " ដូចជាគោមួយនឹងគ្រប់ប្រដាប់ ស្រាប់តែឡើងបរ " ក៏នឹកអរក្នុងចិត្តណាស់ ដោយសាររែកសាច់វាធ្ងន់ផង ហើយធ្វើជាមិនចង់ដូរទេ តែក្នុងចិត្តដូរណាស់ និយាយថា " ឆ្កែខ្ញុំនេះ ខ្ញុំស្រឡាញ់ណាស់, ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅ ខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចុះ, ប៉ុន្តែអ្នកថ្នមវាឲ្យល្អ កុំឲ្យវាអត់ឃ្លាន ហើយអ្នកយកសាច់នេះ ទុកឲ្យវាស៊ីតាមផ្លូវទៅ " ។ ឯអ្នករែកសាច់ ឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែត ហើយយកសាច់ដាក់លើរទេះបរទៅ ។ អ្នកម្ចាស់រទេះគោនោះ ក៏ដឹកខ្លាសំគមកំបាក់ជើងទេ ទៅបន្តិចទៅ ឲ្យសាច់ទៅខ្លាស៊ីជារឿយៗ ។ ខ្លានោះបានសាច់ស៊ី មានកម្លាំង ក៏ក្រាញមិនចង់ទៅ ត្រាតែដាច់ខ្សែ ហើយដើរចូលក្នុងព្រៃទៅ, អ្នកនោះដឹងថាខ្លាបោលចូលទៅក្នុងព្រៃហើយ ក៏រត់ទៅតាមចាប់ ហើយហៅថា " បឺសៗ ! អាក្លឹកមកឯអាយ" ។ ខ្លាឃើញមនុស្សទៅជិត បែរមកគំរាមធ្វើហ៊ែៗ ហ៊ៗ សន្ធាប់ឲ្យអ្នកនោះ ។ អ្នកនោះ ឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះ ក៏ថយមកក្រោយវិញ មិនហ៊ានតាមទៅទៀត ប៉ុន្តែនឹកស្តាយ មើលទៅរទេះបរទៅបាត់ មិនដឹងជាទៅដល់ណា ។ អ្នកម្ចាស់ខ្លាបានរទេះគោនោះហើយ ក៏ម្នីម្នាដាក់អម្រែកលើរទេះ ឡើងជិះទាំងពីរនាក់ បរជាប្រញាប់ទៅ ឲ្យតែហួសពីមុខម្ចាស់រទេះនោះ ។ ឯអ្នកម្ចាស់រទេះដល់ខ្លាបោលចូលព្រៃទៅហើយ នឹកស្តាយណាស់ មិនដឹងគិតធ្វើដូចម្តេច ក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ ។
យកហេះទៅដូរហោះ
រឿងស្ត្រីស្មោះត្រង់នឹងស្វាមី
រឿង អាសំគមបាញ់លលក
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤០-១៤៣
មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សព្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសំគមបាញ់លលក» ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។
ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។អាសំគមបាញ់លលកដើររសៀរតាមភូមិ ងើមមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសំគមបាញ់លលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងមណព្រលឹងសាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។ ឯអាសំគមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។ អាសំគមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ និយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ ។ ម្តាយនិយាយនឹងកូនថា «នៃកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអី ចេះ! បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ ធ្វើម្តេចគេនឹងឲ្យឯង ?» អាសំគមបាញ់លលក ក៏និយាយនឹងម្តាយថា «ម៉ែ! បើម៉ែមិនទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ » ។
ម្តាយដែលមានចិត្តអាណិតកូណ ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណ្ហើយនាង! ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សំដីប៉ុណ្ណេះ ជាសំដីបង្វែងដានមិនចង់ឲ្យ ។ ម្តាយអាសំគមបាញ់លលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសំគមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលេងនឹក ទឹកលេងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖
«ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយ
ឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយងស់សង្ឃឹម» ។
អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។
ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឲ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចូនជាពេលមួយ បុរសនោះក៏ទៅអាសំគមបាញ់លលកក៏ទៅ ហើយបានជួបគ្នា អាសំគមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា «ខ្ញុំមកលបមើលកូនសេដ្ឋី » ឆ្លើយហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។ អាសំគមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ!រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ» ។ អាសំគមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។
ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសំគមបាញ់លលកដឹងដូច្នោះ កំពុងតែគិតរកឧបាយ ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយតំនៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសំគមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់ ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា «អ្នកបង! អ្នកណាបាញ់លលកធ្លាក់មកនេះ? » ថាហើយក៏រើសលលកទៅ ។ អាសំគមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់នោះថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាន » ។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា «លលកបងឯងខ្ញុំយកមកនេះហើយ » ។ អាសំគមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឲ្យអញ » កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ ។ អាសំគមបាញ់លលកថា «ទេ! លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយក ។ «នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឲ្យ ។ អាសំគមបាញ់លលកថា «នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត» ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឲ្យ ឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា «បើយើងបណ្តោយឲ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង «គិតហើយ មិនដឹងយកទៅណា ក៏នាំគ្នាសែងអាសំគមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាសំគមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូនសេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។ អាសំគមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសំគមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។
ចេះដប់មិនស្មើប្រសប់មួយ
រឿង អាប៉ាងនាងតី
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៤-១៤៥
ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់តំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរ ទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហោងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្តាប់ចាប៉ី » ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។ លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។ មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន រួចក៏នៅជាមួយគ្នាទៅ ។
ប្រហែលជាងមួយខែ ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា ព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារ ។ អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្តាលព្រៃដើមត្រថុក ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទេះនឹងកង្កែបមួយ ខ្មោចទាំងនោះស្រែកថា «ប្រយ័ត្នវ៉ីកនយើង! ដំរីធំណាស់ ទៅហើយ! »។ អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើល មិនឃើញដំរីសោះ ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ ។ ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយ័ត្នវ៉ីដំរីស្តមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា «ឃើញដំរីឬទេ?» ។ អាប៉ាងស្រែកថា «មិនឃើញទេ!» ។ ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើង រកសត្វមិនបានទេ» ។ អាប៉ាងថា «អញបានកង្កែបមួយ» ។ ខ្មោចទាំងនោះ សួរទៅអាប៉ាងថា «យ៉ាងដូចម្តេចអាប៉ាងកង្កែបនោះ? ឯងចែកឲ្យយើងរាល់គ្នាស៊ីផង» ។ អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។ ខ្មោចអស់នោះឃើញ ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា «ទុកប្តីមីកន្តីឲ្យនៅមិនបានទេ ព្រោះវាខ្លាំងពូកែណាស់ វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វា, បើដូច្នោះ យើងឲ្យអាប៉ាងនេះនៅមិនបានទេ ឲ្យវាទៅវិញទៅ!» អាប៉ាងក៏បានរួចខ្លួន ហើយឡប់ទៅផ្ទះវិញ ។
ល្ងង់មើលតែខ្មោច
រឿង ហោរនិងតាចាស់ដូនចាស់
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៦-១៤៧
កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គុរមើលឆុតណាស់ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃ ១តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញ គាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្តាលច្បារបន្លែខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើលថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ
សឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់ ១ ទន្សាយ១ បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។
ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា « អើអ្នកអើយ! លោកគ្រូនៅៗហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះមានការអ្វី? តាយាយអញ្ជើញចូលមក! » ។
តាចាស់យាយចាស់នោះគ្នាចូលទៅបន្តិច ហោរដណ្តឹងសួរមកតាយាយថា «ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច, សូមលោកគ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។
តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ! យើងខ្ញុំទាំងពីរនាក់នេះ អត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះ នឹងបានអ្វីទទួលទានឬទេ? » ។ ហោរចាប់ក្តារឆ្នួនឡើងវាយលេខមើលឲ្យតាយាយ មើលរួចស្រេច ក៏ជម្រាបតាយាយសថា « ព្រឹកនេះតាយាយឯង មុខតែលិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះក៏នឹកក្នុងចិត្តថា «ហោរនេះ គ្មានពូកែទេ ទាយផ្តេសផ្តាសសោះ, យើងកុំជឿ!» គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះ តាលូកចាប់ត្រីយកមកក្រៅត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។ តាក៏ស្ទុះទៅយកអង្រុត
ដែលគ្របទន្សាយមកដេញរុតត្រី ។ ឯទន្សាយនៅក្នុងអង្រុតនោះ ក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុងព្រៃ ក៏ស្រែកប្រាប់ថា «តាៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថា ឯងសមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកម៉ិញនោះឯង » ។
តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយឆុតមែន» ដល់ពេលបាយព្រឹក
តាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោរទាយឲ្យនោះ
ឯង ។ ទើបតាចាស់ ដូនចាស់ដូនចាស់ជឿថា
«ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន» ។
កុំអានអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ
រឿងចចក
ប្រជុំរឿងព្រេងខ្មែរភាគទី១ ទំព័រទី៤- ៦
កាលពីព្រេងនាយ មានចចកត្រោសធំមួយ ដល់ខែលំហើយ វាដើររកត្រពាំងបឹងបួរដែលរីងទឹក ដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់ នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្ដាម ជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា << ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចម្លែកជាងសព្វថ្ងៃ >> ។ ឯកំពឹសមានប្រាជ្ញា ឮចចកថាដូច្នោះហើយ ក៏និយាយលួងលោមចចកថា << យើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះ មិនឆ្ងាញ់ពិសាទេ >> ។ ចចកឆ្លើយថា << ធ្វើដូម្ដេចនឹងឆ្ងាញ់ពិសា? ។ កំពឹសឆ្លើយថា << ត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាត ហើយសឹមស៊ី នោះទើបឆ្ងាញ់ពិសា >> ។ ចចកថា << ធ្វើដូម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លេះ ? >>។ កំពឹសថា << បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំ >> ។ ចចកឆ្លើយឡើងថា << បងឯងធ្វើដូម្ដេចក៏ខ្ញុំតាមទាំងអស់ >> ។ កំពឹសថា << ធ្វើដូច្នេះចូរបងឯងចូលមកដេកននៀលក្នុងភក់នេះ ហើយយើងរាល់គ្នានឹងបានតោងខាំរោមបងឯង បងឯងនាំយើងទៅរកស្ទឹងបឹងបួឯណា ដែលមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឆ្ងាញ់ពីសាតាមចិត្តចុះ >> ។ ឯចចកជាសត្វលោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស ។ កំពឹសនិងត្រី ក៏បបួលគ្នាតោងរោមចចកទៅ លុះទៅដល់បឹងមួយធំវែង មានទឹកថ្លាល្អ ចចកដើរចុះទៅក្នុងទឹក អស់ត្រីកំពឹសលោតទៅក្នុងទឹក ហើយប្រាប់ថា << បងចចកឯងទៅជញ្ជូនមកឲ្យអស់សិន សឹមមកស៊ីឲ្យឆ្អែតតែម្ដង យើងនៅចាំបងនៅទីនេះ >> ។ ចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមក លុះត្រាតែអស់ពីត្រពាំងនោះ ។ ពួកត្រី កំពឹស ក្ដាម ខ្យង ដឹងថា ចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅ ។ ឯចចក ដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ ដើរទៅបបួលអស់សត្វធំ តូច ដំរី រមាសខ្លា គ្រប់ភាសាសត្វ ទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងសត្វហើរ គ្មានសេសសល់ដល់តិច បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង និងបានចាប់ត្រីក្នុងបឹងនោះ ស៊ីឲ្យអស់ បានឲ្យពស់ថ្លាន់ធ្វើជាទំនប់អស់សត្វឯទៀតក៏បបួលគ្នាបាច ។ សត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ ក៏គិតគ្នាថា << យើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាចទឹក ? >> កាលនោះត្រីក្រាញ់ឆ្លើយឡើងថា << ខ្ញុំឮគេនិយាយថា បងសុភាទន្សាយ ជាអ្នកមានប្រាជ្ញា ចេះដោះទុក្ខមនុស្សសត្វផង ជាច្រើនណាស់ហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយ ឲ្យមកជួយដោះទុក្ខអស់យើង >> ។ បួកត្រីគិតគ្នាហើយ ក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយ ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថ្ងៃក៏ក្រៀមស្រកាអស់ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា << បងត្រីក្រាញ់ទៅណា ? >> ។ ត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់ និយាយអង្វរថា បងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំ មក ឲ្យអញ្ជើញបងសុភាទន្សាយទៅ ត្បិតឮទាំងសត្វទាំងមនុស្សនិយាយថា បងជាអ្នកមានប្រាជ្ញា ចេះកាត់សេចក្ដីដោះទុក្ខ បើអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខាន ឥឡូវមានដំរី ក្របី គោ រមាស រមាំងប្រើស ក្ដាន់ ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរ គឺកុក ក្រៀល បង្កៀល ខ្យង ទុង ទោម ក្អែកទឹក ប្រវឹក ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនឹងបានចាប់អស់ ត្រី អណ្ដើក កន្ធាយ ស៊ីជាចំណីឲ្យអស់ពីបឹងនេះឯង ។ បើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំ ឲ្យបានរួចពីភ័យម្ដងនេះ នឹងបានល្បីកេរ៍្តឈ្មោះ អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភ្លេចគុណដរាបដល់អស់ជីវិត ។ ឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា << បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់អស់បងប្អូនកុំឲ្យភិតភ័យ ចាំខ្ញុំជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយ >> ។ ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ ឯទន្សាយលុះព្រឹកព្រហាម ឡើងទៅមាត់បឹង ឃើញអស់សត្វកំពុងបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រ ហើយស្រែកហៅអស់សត្វទាំងនោះថា នែ ! បងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំ សំបុត្រមកប្រាប់គ្រប់គ្នាថា << ព្រះឥន្ទ្រលោកមកកាច់ជើងត្រុំ ប្រមុំជើងអក កាប់ក្បាលឆ្កែចចក ដកភ្លុកដំរីស >> ។ អស់សត្វឮថាសំបុត្រព្រះឥន្ទ្រដូច្នោះភ័យណាស់ ផ្អើលបោលជាន់គ្នា ពានលើដំរី ក្របី រមាស រមាំងៗ ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ដាច់ខ្លួនជាពីរជាបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់ ។ សត្វទាំងនោះក៏ទៅជាចំណីត្រីវិញ ។ តាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយ ទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់ ។
អណ្ដាតជាអាទិ៍កន្លង ស្លាប់ផង រស់ផង ពីព្រោះអណ្ដាត
រឿងព្រេងពេទ្យសំណាង
ឃុនសុវត្ថិវេទី យូ-អ៊ុន រៀបរៀង
ក្នុងកាលដ៏កន្លងយូរមកហើយ មានបុរសម្នាក់ឈ្មោះ សំណាង ជាមនុស្សកំញ្រឳពុក មានតែម្តាយជាគំរប់ពីរ នៅស្រុកបច្ចន្តគ្រាមក្នុងនគរបុរីរម្យ ជាអ្នកទាល់ក្រទ្រព្យសម្បត្តិ ព្រមទាំងល្ងង់ខ្លៅមិនមានវិជ្ជាចំណេះអ្វីក្នុងខ្លួន សូម្បីតែអក្សរនឹងលេខក៏មិនចេះផង ។ ជីវិតនាយសំណាងប្រព្រឹត្តមកបាន ២០ ឆ្នាំប្លាយហើយ មិនដែលប្រទះសេចក្ដីសុខស្រួលម្ដងសោះ ជួបតែសេចក្ដីនឿយហត់ លុះតែខំប្រឹងរក បែកញើសតាងទឹក ទើបបានអាហារបរិភោគព្រឹកល្ងាច ឯសំលៀកបំពាក់មានគ្រាន់តែបិទបាំកេរ្តិ៍ខ្មាស ថែមទាំងមានបំណះច្រើនជាន់ច្រើនពណ៌, មុខគួរឲ្យសង្វេគពេកណាស់ ។
មានកាលថ្ងៃមួយ នាយសំណាងមានវិតក្កខ្លាំង ជាហេតុនាំឲ្យទឹកមុខស្រពោនមិនក្លៀវក្លាចេះតែអង្គុយសំកុក មិននិយាយស្ដីរកអ្នកណាឡើយ ។ ក្នុងខណៈនោះ មានតាចាស់ម្នាក់ មាននាមនឹងគោត្រមិនប្រាកដ ស្មាស្ពាយថងយាម ដៃកាន់ឈើច្រត់ បានដើរមកជួបនឹងនាយសំណាង ក៏សួរថា នៃចៅ មុនខៅក្រៀមក្រស់មិនស្រស់ស្រាយសោះ ទំនងជាមិនសប្បាយដោយហេតុអ្វីមួយឬចៅ ? ។ សូមជំរាបប្រសាសន៍លោកតា ខ្ញុំបាទព្រួយចិត្តជាខ្លាំង ។ ចៅព្រួយព្រោះរឿងហេតុអ្វី? ។ បាទ, ព្រោះខ្ញុំបាទទាល់គំនិតមិនដឹងជានឹងគិតធ្វើរបរបែបណា គ្រាន់នឹងចិញ្ចឹមជីវិតឲ្យបានសុខស្រួល កុំឲ្យមានលំបាកដូចសព្វថ្ងៃនេះ ។ អាយុចៅបានប៉ុន្មានឆ្នាំហើយកើតថ្ងៃអី ឆ្នាំអី ? ។ ជំរាបប្រសាសន៍លោកតា ខ្ញុំបាទអាយុ២៦ ឆ្នាំហើយ កើតថ្ងៃប្រហស្បតិ ខែ បិសាខឆ្នាំច ។ បានជាតាសួរដូច្នេះ ព្រោះតាបានស្តាប់ពាក្យចៅឯងមក គួរឲ្យអាណិតណាស់ តាចង់ពិគ្រោះមើលជោគជតារាសីចៅ ឯង តើក្នុងមួយចប់ជីវិតរបស់ចៅប្រព្រឹត្តទៅបែបណា ។ បានលោកតាមើលឲ្យខ្ញុំបាទអរគុណរកប្រៀបគ្មាន។ តាចាស់បានយកលេខថ្ងៃខែឆ្នាំនឹងអាយុរាសីមកពិនិត្យគន់គូរមើល សង្កេតតាមគម្ពីរវេទ ដែលចេះចាំមកសព្វគ្រប់ហើយ ទើបពិនិត្យមើលលក្ខណៈទ្រង់ទរាយរូបឆោមរបស់ចៅសំណាងមកផ្គូគ្នានឹងលេខថ្ងៃខែឆ្នាំ ហើយទាយថា នៃចៅ! ទំនាយចៅឯងថា នឹងបានសេចក្ដីសុខ មានកេរ្តិ៍ឈ្មោះដោយសាវវិជ្ជាមួយ ។ វិជ្ជាអ្វី? លោកតា! ។ វិជ្ជាពេទ្យផ្សំថ្នាំព្យាបាលរោគគ្រប់ជំពូក ចៅ! ។ ឳលោកតាអើយ! ខ្ញុំបាទនឹងចេះផ្សំថ្នាំធ្វើជាគ្រូពេទ្យដូចម្តេចកើតបើខ្ញុំបាទខ្លៅម្ល៉េះ សូម្បីតែអក្សរលំនាំក៏ខ្ញុំបាទមិនចេះផង ។ តាចាស់ញញឹមហើយប្រាប់ថា មានមនុស្សច្រើនណាក់ណាស់ចៅ! ដែលមានទ្រព្យសម្បត្តិព្រមទាំងមានកេរ្តិ៍ឈ្មោះព្រោះ តែវិជ្ជាផ្សំថ្នាំ គេក៏មិនចេះអក្សរដូចចៅដែរ ។ បើប្រាកដដូចលោកតាមានប្រសាសន៍មែន ខ្ញុំបាទអរណាស់ ។ បន្ទាប់មក តាចាស់លានាយសំណាងដើរហួសទៅ មិនដឹងជាទៅកាន់ទីណា ។
កាលតាចាស់នោះទៅបាត់ ចៅសំណាងអង្គុយទ្រឹងគិត១ស្របក់ ក៏ស្រាប់តែប្រែទឹកមុខថ្លាស្រស់ ដោយនឹកឃើញថា ឳលោកតានេះទាយហាក់ដូចជាបើកមុខវែកផ្លូវ ឲ្យអញធ្វើតាមឧបាយនោះហើយ ។ កាលកន្លងមកមិនយូរប៉ុន្មាន ចៅសំណាងទៅឯមាត់សមុទ្រ ដើររករើសឆ្អឹងត្រី, សំបកលៀស, សំបកត្រី, ស្នូកអណ្ដើក-បបែល-កន្ទាយ-កុយ, ភ្លុក, ស្បែក, ស្នែង, របស់សត្វផ្សេង នឹងដំបុកឆ្កែញ៉ាំងជាដើម, កាលត្រឡប់ពីមាត់សមុទ្រមកវិញ បានឡើងទៅកាន់ព្រៃភ្នំ រកកាប់ដើម, ឫស, សំបកនៃឈើវិសេសៗ ក្រៗ ដែលមិនមានរៀងអាយនឹងតាវល្លិផ្សេងៗ ហើយយកមកតប្រៀបដាក់លក់កណ្ដាលផ្សារនៅស្រុកបច្ចន្ដគ្រាម ព្រមទាំងនិយាយបញ្ចុះបញ្ចូលមនុស្សទាំងពួង ឲ្យជឿចូលចិត្តជាវថ្នាំយកទៅប្រើរម្ងាប់រោកទាំងពួង ។ រីឯពួកបុរសស្រ្ដីដែលមានភ័យព្រោះរោគគ្របសង្កត់រឹបជាន់រាងកាយ សឹងតែនាំគ្នាខ្វល់ខ្វាយចូលជាវឳសថអំពីនាយសំណាងគ្រប់ៗគ្នា ។ ចាប់ដើមពីថ្ងៃដែលនាយសំណាងតាំងថ្នាំលក់ អ្នកផងនាំគ្នាហៅថា "ពេទ្យសំណាងៗ" ជាប់រហូតរៀងមក ។
នៅឳកាសដែលពេទ្យសំណាងកំពុងផ្សាយថ្នាំឳសថ ពួកចៅហ្វាយស្រុកគ្រប់ដំបន់ក្នុងនគរបុរីរម្យ សឹងតែខំខ្វល់ខ្វាយចាត់ការឲ្យភ្នាក់ងារទីទៃៗទៅស៊ើបរកពេទ្យពូកែៗក្នុងដំបន់ដែលខ្លួនកាន់កាប់, លុះស៊ើបទៅឃើញមាន ក៏បញ្ជូនពេទ្យទាំងនោះទៅថ្វាយព្រះករុណាម្ចាស់ជីវិតនៃនគរបូរីរម្យ តាមព្រះរាជឳង្ការត្រាស់បង្គាប់ ។ ចំណែកឯពួករាស្រ្តអ្នកស្រុកបច្ចន្ដគ្រាម កាលមានពួកភ្នាក់ងាររាជការស្រុកទៅស៊ើបរកពេទ្យពូកែ បានឆ្លើយដាក់ទៅលើពេទ្យសំណាងមកសាលាស្រុកហើយប្រាប់ថានៃពេទ្យសំណាង! អ្នកផងក្នុងស្រុកនេះនិយាយថាអ្នកឯងចេះផ្សំថ្នាំយ៉ាងចំណាន ចុះអ្នកឯងដឹងទេ? ឥឡូវនេះព្រះមហាក្សត្រ ដែលសោយរាជ្យនៅនគរយើងនេះ មានព្រះអាបាធរោគក្អករបេងទ្រង់បានឲ្យពួកពេទ្យនៅទីក្រុងទាំងអម្បាលម៉ាន មកព្យាបាលរោគនោះហើយ តែមិនបានធូរស្រាកស្រាន្ដសោះ ទើបទ្រង់ចាត់ព្រះរាជឳង្ការបង្គាប់មកចៅហ្វាយស្រុកគ្រប់ស្រុកក្នុងព្រះនគរ ឲ្យបញ្ជូនពេទ្យក្នុងស្រុកនីមួយៗទៅមើលរោគព្រះអង្គ, ហេតុនេះ យើងនឹងបញ្ជូនអ្នកឯងឲ្យទៅមើលព្រះរោគស្ដេចនោះ ក្នុងកាលឥឡូវនេះ ។
បានឮថា ពេទ្យសំណាងនោះ ក៏កើតរោគក្អករបេងមកយូរឆ្នាំហើរដែរ តែរកថ្នាំមើលដោយខ្លួនឯងមិនជាសោះ កាលបានស្តាប់ពាក្យចៅហ្វាយស្រុកតម្រូវឲ្យទៅមើលរោគស្តេចដូច្នោះ ក៏ភិតភ័យជាខ្លាំង បានអង្វរទៅចៅហ្វាយស្រុកថា សូមលោកមេត្តាកុំបញ្ជូនខ្ញុំប្របាទទៅឲ្យទាន ព្រោះខ្ញុំប្របាទគ្មានចេះផ្សំថ្នាំកែរោគបែបនោះទេណាមួយខ្ញុំប្របាទក៏កើតរោគរបេងនោះដែរ ខ្ញុំបាទនឹងទៅមើលថ្វាយស្តេចដូចម្តេចកើត ។
រីឯចៅហវាយស្រុកនោះ ជាអ្នកខ្លាចស្តេចណាស់ ដោយគិតឃើញថា បើមិនបានបញ្ជូនពេទ្យណាមួយទៅថ្វាយ ក្រែងស្តេចយកទោសថា ល្មើសនឹងព្រះរាជឳង្ការ តែនឹងរកពេទ្យដទៃក្នុងស្រុកនោះក្រៅពីពេទ្យសំណាងមិនបាន ទើបពុំព្រមទទួលពាក្យអង្វរ, ទោះបីពេទ្យសំណាងអង្វរយ៉ាងណា ក៏រឹងរឹតសំដែងអំណាចប្រើអាការបង្ខិតបង្ខំជាខ្លាំងដរាប់ទាល់តែពេទ្យសំណាងលែងប្រកែក ព្រមទទួលទៅទាំងភិតភ័យ ។ ចៅហ្វាយស្រុកបានចាត់បម្រើម្នាក់ ឲ្យយករទេះ១មកនាំពេទ្យសំណាងចៅថ្វាយស្តេច ក្នុងពេលនោះភ្លាមឥតមានបង្អែបង្អង់ឡើយ ។
ពេទ្យសំណាងជិះរទេះទៅអស់រយៈផ្លូវវែងឆ្ងាយ ក៏បានដល់ភ្នំមួយដែលតាំងនៅពាក់កណ្ដាលផ្លូវ បានដាក់រទេះឈប់រកទឹកផឹកក្បែរជើងភ្នំនោះ ។ ដោយការស្រេកទឹកពន់ពេក, តេជោធាតុក្នុងខ្លួនពេទ្យសំណាងក៏ឆេះដាលរោលរាលជាខ្លាំង ជាហេតុបណ្ដាលឲ្យរោគក្អករឹងរឹតតែខ្លាំងឡើងលើសដើមទៅទៀត ។ ជូនជាពេលនោះ ជារដូវខែប្រាំង សត្វទីភូមិភាគផែនដីក្បែរជើងភ្នំ សឹងតែរីងស្ងួតហួតហែងគោកខះអស់ពុំមានទឹកដក់នៅបន្ដិចសោះឡើយ ពេទ្យសំណាងដើររកស្ទើរដាច់ខ្យល់ពុំបានទឹកក្រេបសោះ ដើរទៅដើរទៅបានឃើញខ្ទមមួយ ដល់ដើរចូលទៅជិតឃើញមានបុរសស្រ្ដីប្តីប្រពន្ធនៅក្នុងខ្ទមនោះ ឯប្រពន្ធកំពុងលាងបន្លែច្រើនមុខក្នុងផើងមួយ ដោយទឹកបន្ដិចហើយល្ងក់កខួរ ។ ពេទ្យសំណាងនិយាយសុំទឹកថា អឺអ្នក! មានទឹកទទួលទានទេ មេត្តាឲ្យខ្ញុំសុំទទួលទានបាន១ឆ្អែត ។ ស្រ្ដីនោះតបថា ឳ លោកអើយ!ខ្ញុំគ្មានទេនៅទីនេះក្រទឹកណាស់, ខ្ញុំខំសំរេងដងអំពីអណ្ដូងខាងត្បូងផ្ទះបានល្មមតែស្លដណ្ដាំ, នៅសល់បន្ដិចបន្ដួច ខ្ញុំយកមកលាងបន្លែនេះអស់ទៅហើយ ។ ពេទ្យសំណាងស្រេកទឹកខះកពេកទ្រាំអត់ពុំបាន ក៏សុំទឹកលាងបន្លែអំពីស្រ្ដីនោះមកផឹក រួចលាម្ចាស់ខ្ទមត្រឡប់មកឡើងជិះរទេះធ្វើដំណើរតទៅមុខទៀត ។
លុះពេទ្យសំណាងជិះរទេះទៅដល់ទីក្រុង ក៏បរទេះចូលទៅតាមថ្នល់ក្នុងក្រុង មើលឃើញថ្នល់ស្អាតៗខ្វាត់ខ្វែងជាក្រឡាចត្រង្គ ឃើញសសរគោមដាក់ចង្កៀងបំភ្លឹវេលាយប់ភ្លឺរន្ទាល តាមដោយចិញ្ចើមថ្នល់ជាសង្កាត់ៗ ឃើញផ្ទះផ្សារធំៗខ្ពស់ៗច្រើនជាន់ល្វែងសង់ជាជួរៗតាមសងខាងថ្នល់នីមួយៗ នៅក្នុងផ្ទះផ្សារទាំងនោះ ឃើញសុទ្ធតែជាតិអ្នកនគរបុរីរម្យបើកលក់ទំនិញគ្រប់មុខ, ទីខ្លះឃើញសួនផ្កា ដាំផ្កាលាយពណ៌ចម្រុះគ្នា វិចិត្រជាក្បាច់ផ្សេងៗគួរឲ្យមៀងមើល ។ ពេទ្យសំណាងជិះរទេះគន់មើលបណ្ដើរ លុះបរទៅដល់ព្រះបរមរាជវាំង ឃើញកំពែងវែងសន្លឹម ធ្វើអំពីថ្មដ៏ខ្ពស់ព័ទ្ធជុំវិញជា ៤ ជ្រុង នៅជុំវិញកំពែងនោះ មានរោងទងដ៏ល្អវិចិត្រក្បាច់រចនាប្លែកៗ មើលទៅខាងក្នុងឃើញប្រាសាទជាច្រើន ខ្ពស់ទទុងៗ ប្រក់សុទ្ធតែក្បឿងពណ៌ភ្លឺចិញ្ចែង កំពូលមុខព្រហហ្មបួន នៅទីក្បែរខាងប្រាសាទមួយៗមានសួនផ្កាល្អត្រកាលពេទ្យសំណាងឃើញហើយ នឹងអស្ចារ្យស្ងើចស្ញប់ស្ញែងខ្លាចរិទ្ធានុភាពស្តេចផែនដី ដែលរៀបចំទីក្រុងនឹងព្រះរាជវាំង ឲ្យរុងរឿងនេះ ជាអនេកកប្បការ ។
កាលពេទ្យសំណាង ចុះពីរទេះដើរចូលទៅក្នុងព្រះបរមរាជវាំង បានឃើញពួកពេទ្យដែលមកអំពីស្រុកក្រៅ កំពូងគេផ្សំឳសថថ្វាយស្ដេច តែស្ដេចសោយថ្នាំទាំងនោះទៅ ក៏ពុំបានជាព្រះរោគឡើយ ។ ក្នុងកាលមុននឹងចូលទៅគាល់ស្តេច ពេទ្យសំណាងមានព្រួយចិត្ត ឆ្លេឆ្លាគំនិតជាខ្លាំងណាស់ ដោយការស្រាវជ្រាវនឹករកថ្នាំនឹងយកមកប្រកបផ្សំថ្វាយស្ដេចដើម្បីដោះទាល់ខ្លួន ព្រោះកាលចេញពីផ្ទះមកគ្មានដោយជាប់ថ្នាំបន្ដិចបន្ដួចមកផងទេ, ដើរបណ្ដើរនឹករកថ្នាំបណ្ដើរ, កំពុងតែដើរគិតៗ ស្រាប់តែភ្ញាក់ក្នុងចិត្តថា "យី!អញមកតាមផ្លូវ មិនបានពិនិត្យមើលរោគខ្លួនឯងផងសោះ ឥឡូវនេះក្នុងខ្លួនអញដូចជាបានធូរច្រើនណាស់បាត់ក្អកបាត់ក្ដៅស្ទេញអស់ហើយ, ប្រហែលរោគក្នុងរូបអញនេះបានសះស្បើយ ដោយសារផឹកទឹកសាងបន្លែ ដែលសុំពីស្រីនៅជើងភ្នំនោះទេដឹង? អញគួរមើលថ្វាយស្តេចតាមទំនងនេះចុះ" លុះគិតឃើញដូច្នេះហើយ ក៏ឲ្យគេនាំខ្លួនចូលទៅក្រាបបង្គំគាល់ស្ដេចៗទ្រង់មានព្រះរាជឳង្ការសួរថា "ពេទ្យសំណាង! អ្នកឯងអាចមើលរោគយើងជាទេ? បើមើលជា, យើងនិងឲ្យរង្វាន់ជាច្រើន" ។ ពេទ្យសំណាងក្រាបទូលបង្គំទូលថា "សូមទ្រង់ព្រះមេត្តាប្រោស! ទូលបង្គំសូមមើលថ្វាយតាមបន្ទាល់ តែសូមទ្រង់ព្រះរាជទានបន្ទប់មួយដ៏ស្ងាត់នឹងមនុស្សបម្រើពីរនាក់ ដើម្បីនឹងបានចាត់ចែងឳសថថ្វាយ" ។ ស្ដេចទ្រង់បានប្រទានតាមពាក្យសុំរបស់ពេទ្យសំណាងៗបានហៅអ្នកបម្រើទាំងពីរនាក់នោះ ឲ្យចូលទៅក្នុងបន្ទប់ហើយបង្គាប់ឲ្យទៅរកបេះស្លឹក ផ្លែឈើ មើលឈើដែលគេស្លបរិភោគបានបន្ដិចៗគ្រប់មុខអំពីស្រុកស្រែមកឲ្យ, កាលបានហើយ ក៏យកចូលទៅក្នុងបន្ទប់នោះ ហើយយកទឹកលាងក្នុងចានដែកមួយ ធ្វើទំនងឲ្យដូចស្រីលាងបន្លែដែលខ្លួនឃើញ រួចយកទឹកនោះទៅត្រងដោយសំពត់សស្អាត ហើយចាក់ទៅក្នុងកែវមួយនាំយកទៅថ្វាយស្ដេចៗ សោយទឹកឳសថអស់១កែវនោះ ព្រះអាពាធក៏បានធូរសះស្បើយចាកព្រះអង្គ ។
ព្រះមហាក្សត្រាធិរាជ កាលបានជាព្រះរោគហើយ ទ្រង់សោមនស្សរីករាយសប្បាយក្នុងព្រះរាជហឫទ័យជាខ្លាំង ទ្រង់បានធ្វើបដិការតបគុណពេទ្យសំណាង ឲ្យសមគួរដល់កិច្ចដែលគេបានស្រង់ជីវិតព្រះអង្គ គឺទ្រង់ប្រទានស្រីស្នំម្នាក់ឈ្មោះ សុគន្ធ អាយុ ១៨ ឆ្នាំ ដែលមានរូបឆោមល្អឆើតមានពុជពង្សខ្ពង់ខ្ពស់ ឲ្យជាភរិយា, ទ្រង់ប្រទានខ្ញុំប្រុសខ្ញុំស្រីច្រើននាក់នឹងមាសប្រាក់ច្រើនពាន់ ព្រមទាំងផ្ទះមួយដ៏មានប្រដាប់ប្រើប្រាស់ក្នុងនោះគ្រប់គ្រាន់ ហើយទ្រង់ប្រទានយសសក្ដិខ្ពង់ខ្ពស់ទីឧកងារជាឧកញ៉ាសំណាងមានភ័ព ។ ពេទ្យសំណាងកាលបានទទួលព្រះរាជអំណោយដ៏ប្រសើរយ៉ាងនេះហើយ ក៏មានចិត្តត្រេកអរមហិមាបាននៅរួមវាសនាជាមួយនឹងនាងសុគន្ធជាសុខសប្បាយ ថ្ងៃក្រោយមកបានប្រើគេឲ្យទៅនាំមាតាយកមកនៅជាមួយឯទីក្រុងវិញ ។
តាំងពីថ្ងៃដែលព្រះរាជាទ្រង់សះស្បើយព្រះរោគ, កិត្តិស័ព្ទដ៏ពិរោះក៏លាន់ឮខ្ចរខ្ចាយពេញទាំងនគរថាពេទ្យសំណាងមើលស្តេចជា ។ មនុស្សទាំងឡាយជាអ្នកមានទុក្ខធុរៈ ដោយរោគផ្សេងៗបាននាំគ្នាចូលទៅសុំជាវថ្នាំលោកសំណាងរាល់ថ្ងៃ ។ ឳសថណាដែលលោកសំណាងផ្សំឲ្យ ឳសថនោះពូកែសក្ដិសិទ្ធិអាចរម្ងាប់រោគបានដូចចិត្ត ។ លោកសំណាងបានជួបសេចក្ដីសុខបន្ដិចម្តងៗ តាំងពីថ្ងៃចេញលក់ថ្នាំ, រហូតមកដល់មានកេរ្តិ៍ឈ្មោះជាពេទ្យវិសេស រឹងរឹតមានសេចក្ដីសុខដ៏ធំទូលាយថែមទៀត គួរឲ្យអស្ចារ្យនឹងបុណ្យលោកដ៏ក្រៃលែង ។
ច្រៀងដែលដំណាលមកនេះ បំភ្លឺបានទាំងពីរផ្លូវ គឺទាំងផ្លូវលោកនឹងផ្លូវធម៌ ដូចមានសេចក្ដីរួចរួមជាពាក្យកាព្យតទៅនេះ ៖
បុណ្យភ័ព្វកំណប់ពីព្រេងនាយ តែងឲ្យពណ្ណរាយនាលោកិយ
ដល់ជនជាប្រុសឬជាស្រី ដែលខំឃ្មាតខ្មីកសាងទុក ។
ឃើញទេលោកសំណាងមានភ័ព្វ ល្បីឈ្មោះមានទ្រព្យគេរាប់មុខ
ផ្សំថ្នាំសក្តិសិទ្ធិឥតមានធុក នេះគឺសាងសុខទុកពីមុន ។
មួយទៀតរឿងនេះសឲ្យយល់ ថាកុំឲ្យវល់ព្រោះគ្មានទុន
ប្រឹងតែធ្វើការកុំស្ករស្កុន សុខសាន្ដទ្វេគុណគង់កើតមាន ។
ហេតុនេះអស់សាធុជនអើយ បើក្ដីក្រគ្របហើយត្រូវរិះធ្យាន
ប្រឹងប្រកបការឲ្យកើតបាន ដូចពេទ្យចំណាននេះអ្នើអឺយ ។
ចប់រឿងព្រង ពេទ្យសំណាង
រឿងប្រាជ្ញា- សំណាង- ផល ទាំង ៣ អួតរិទ្ធិតែសព្វខ្លួន
នោះសំណាងនឹងផលបានដឹងថា ស្ដេចមុកជាយកទៅធ្វើទោសបុរសនេះ ឥឡូវនេះក៏គិតភិតភ័យនឹងគិតជួយបទណាឲ្យបុរសនេះបានរួចពីជីវិត ឯអំណាចផលគឺរួចបានត្រឹមតែស៊ី ឯសំណាងបានជួយដល់ត្រឹមសោយរាជ្យ តែត្រង់ដោះខ្លួនឲ្យរួចពីជីវិតទៀតពុំបាន នោះសំណាងនឹងផលទាំងពីរនាក់បានជំនុំគ្នាថា យើងត្រូវរត់ទៅពឹងប្រាជ្ញានិយាយប្រាជ្ញាថា បុរសគង្វាលក្របីយើងទាំងពីរនាក់ជួយបានសោយរាជ្យទៅហើយ តែឥឡូវស្ដេចអាពុកគិតយកទៅសម្លាប់ សុំឲ្យប្រាជ្ញាទៅជួយឲ្យរួចពីស្លាប់ ប្រាជ្ញាកាលណាបើបានឮសំណាងនឹងផលមកពឹងខ្លួនយ៉ាងដូច្នេះ ហើយថាទេបើប្រាជ្ញាទៅជួយលុះតែសំណាងនឹងផលចុះចាញ់ ទុកប្រាជ្ញាជាច្បង សំណាងជាកណ្ដាល ផលជាប្អូន ប្រាជ្ញាបានទៅដល់ជួយបុរសនោះ ៗ បានភ្ញាក់ស្មារតីដឹងខ្លួនថា អញបានធ្វើជាស្ដេចសោយរាជ្យមិនត្រូវដើរមកលេង ត្រូវតែកាន់សណ្ដាប់ខ្លួនជាស្ដេច បុរសនោះក៏ដើរទៅរកនាង ១ រំពេច ប្រាជ្ញាវៃវៀងដើរទៅទ្រួតត្រាលើមនុស្សបាវព្រាវទាំងប៉ុន្មាន ក៏នាងកូនស្ដេចនឹកឆ្ងល់ថា ប្ដីអញពីមុន តាំងពីថ្ងៃការរួចមកដើរដេកដោយជើងកំផែងវាំង បែបជាមនុស្សមិនដឹងខុសត្រូវ ឥឡូវដល់ពេលនេះ ក៏មើលទៅឃើញមានប្រាជ្ញាឆ្លុះឆ្លាតរកអ្នកឯណាស្មើគ្នា នាងក៏សួរទៅប្ដីសូមទូលព្រះអង្គ ពីថ្ងៃដែលការរួចមក ហេតុអ្វីក៏ព្រះអង្គទៅដើរផ្ទំដោយជើងកំផែងវាំងមិនមកទីកន្លែងក្រឡាបន្ទំ តើយ៉ាងដូចម្ដេច ក៏ស្ដេចបុរសនោះបានប្រាប់ទៅនាងវិញថា គ្រូបងផ្ដាំបងថាបើរៀបការប្រពន្ធថ្មី ឲ្យសង្កេតមើលកិរិយាស្រីសិន ថាបើត្រឹមត្រូវសិមយកធ្វើជាប្រពន្ធ បើមិនបានត្រឹមត្រូវទេយកធ្វើជាប្រពន្ធមិនបាន ហេតុនេះបានជាបងសង្កេតមើលប្អូនឯងសិន កិរិយាប្អូនឯងឃើញថាត្រឹមត្រូវទើបបងបានមករកនាងនេះ នាងក៏បានទៅទូលស្ដេចអាពុក ៗ ក៏បានពិនិត្យមើលឃើញជាមនុស្សនេះមានដំរេះប្រាជ្ញានឹងរកអ្នកឯណាស្មើគ្មាន ក៏លើករាជ្យឲ្យសោយទៅ ។
Wednesday, March 31, 2010
Chau Chak Smok
Tuesday, March 30, 2010
The Golden Fish
khmer folktales
One there were an old man and an old woman. They were very poor. Their cottage was on the seashore. They were fishermen by profession. One day, the old man with his fishing-net on his shoulder went down to the sea. He threw his net into the sea but he caught no fish. Again he threw the net but there was no difference. On the third time, when he dragged out the net, he found in it a fish of golden color and because of this he called it " The golden-fish. " " Have pity on me, good old man. " said the golden fish, " put me into the sea. I'll offer you something valuable. " The old man was surprised at the fish's words. He did never see any fish that could speak like a man. Now he saw this strange fish which could speak the human language. So he lifted it up carefully and said " May god be with you, Oh golden fish, I want to have nothing from you. " On saying this, he threw the golden fish back into the water with the words, " Swim away with joy! " On that day, the old man had nothing for his wife. He went back to his cottage and told his wife of all that had happened.
" How foolish! " exclaimed the old woman, " Why didn't you beg something from it? Our two water pots are very old, why didn't you ask it to give us new ones? " The old man said nothing. He just went back to the sea and called out very loudly, " Oh golden fish! I come to meet you. " He called out and at last the golden fish came to him " What do you want from me, good old man? " asked the fish. " My wife is very angry with me, now she asks me to come here for a pair of new water pots from you. " said the old man. " Do not get worried, good old man. " said the golden fish, " God will give you a new pair of water posts, go back to your house, please. " Saying this, the fish was out of sight, and the old man returned to his cottage. He saw a new pair of water pots in his house, but the old woman was still unhappy. She was a bad-tempered woman. She therefore said to him angrily " What a stupid man you are! What's the use of these wooden pots? " And she went on, " Go to the fish again and ask for a house, because our house is too old to live in. "
The old man had nothing to reply. He went wearily back to the sea. This time the water of the sea became rather dirty. As before, he called out again and again until at last the fish came to him and said " What's the matter with you, good old man? " " My wife is still angry with me. " said the old man " and now she forces me to ask for a house. " " Don't trouble yourself! " said the golden fish " Return to your house, god will give you what you want. " The old man was very happy. He went back to his house. There he saw no cottage but a large building instead. In it, there were many rooms. It was a building made with bricks, surrounded by tall tree and a lawn and a park. The old woman was sitting near a window.
From that window, she looked at the old man who was wearily approaching the building " You, the dirty beast, " she said to the old man when he came near, " why did you ask for such a bad building? Go back to the fish again and ask it to change me into a charming young rich lady! "
Again the poor old man could not refuse. He moved back to the fish. This time the water turned dirtier. The fish came to him and asked " what is the matter with you, good old man? " " Pardon me please, " said the old man, " my wife wants to be a charming young rich lady. " " Never mind, good old man. " said the golden fish, " God will make her a charming and rich young lady, just go back to your house with joy! " As the old man arrived at his house, he saw that a palace arose at the site of the building. In the inner room, he could see his wife who was now young in fine and costly clothes sitting in the middle of servants. On her fingers she wore rings adorned with diamonds. Her shoes were shining. The old man approaching her said, " Good morning lady, are you now satisfies with these things? " But the young rich lady frowned and shouted at him, " Go to work in the stable, do not come here " and the old man went to the stable. Two weeks later, the young rich lady had a new desire, she again said to the old man " My dear " she began, " go to the golden fish again and ask it to change me into a powerful queen "
Being afraid, the old man said to her respectfully " Do not want to be so, please, you are from a humble family, why do you want to get such a high position? Are you not ashamed of villagers? Limit your desire, my lady! " But the cruel young lady became more angry. She thundered " Who are you? Don't you know that I am now a rich woman? " And she ordered him, " Go at once to the fish, otherwise I shall use my power! "
The poor old man fearing his wife returned to the sea. This time the water turned dark and the golden fish, " God will help her. " On that very moment, the young rough lady became a queen. A splendid palace with all kinds of pomp and amusement was in her possession.
" Are you now happy with your high position? " asked the old man. But the young cruel queen did not give him even a look. Ten minutes later, he was driven away by servants. Some of them said unkindly to him " You deserve this for your behavior, you have to know that you and our queen are not equal in position. "
The old man ran away. But after two weeks, the queen had another new desire. She asked one of her servant to look for the old man. Then the old man was brought in front of of the queen who said to him " My dear, go to the golden fish again and ask it to change me into the queen of the sea so that I can be a mistress of the golden fish itself. "
The old man did not deny her command. He went to the sea and called the fish. This time the sea was in great waves. The storm was going on. The water became very dark. After some time, the golden fish approached him. And the old man told it what his wife had asked him to say. On hearing that, the golden fish uttered no word. It turned away with its head down into the sea.
The old man waited for it. He waited and waited, but he saw no fish coming back to him. Finally he returned to his wife. But alas! There he saw no palace no queen and no servant, he saw his old cottage with a pair of broken water post under it. And he saw also his own poor old wife sitting near them.
resource: http://www.gocambodia.com/Cambodian_folktales/golden_fish.asp